ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
ដានីយ៉ែល 10:18 - អាល់គីតាប ពេលនោះ គាត់ដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល ម្នាក់ដែលមានភិនភាគដូចមនុស្សបានពាល់ខ្ញុំទៀត ក៏ឲ្យខ្ញុំមានកម្លាំងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម្នាក់មានភាពដូចមនុស្ស បានពាល់ខ្ញុំម្ដងទៀត ហើយធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានម្នាក់មានភាពដូចជាមនុស្សជាតិ បានពាល់ខ្ញុំទៀត ហើយក៏ចំរើនកំឡាំងដល់ខ្ញុំ |
ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
តើទ្រង់នឹងប្រើអំណាចរបស់ទ្រង់ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ទ្រង់មុខជាស្ដាប់ខ្ញុំពុំខាន។
នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។
ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។
នៅពេលដែលខ្ញុំ ដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ
ក្នុងពេលគាត់មានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ គាត់ពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
ប៉ុន្តែ ខ្ញុំបានអង្វរអុលឡោះ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។
ពេលនោះ មានម៉ាឡាអ៊ីកាត់មួយរូបចុះពីសូរ៉កមក ឲ្យអ៊ីសាឃើញ ដើម្បីលើកទឹកចិត្ដគាត់។
ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូក យូរបន្ដិចមក គាត់ក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ផង។
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
ទតដឹងថា ស្តេចសូលតែងលើកទ័ពស្វែងរកសម្លាប់គាត់ ដូច្នេះ គាត់ស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។