ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 6:24 - អាល់គីតាប

“សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ និង​ថែ​រក្សា​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

"សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

“សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង

សូមមើលជំពូក



ជន‌គណនា 6:24
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


ឥឡូវ​នេះ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង នោះ​ពួក​គេ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។


សូម​អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!


សូម​រក្សា​ខ្ញុំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ខ្ញុំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា


សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ទ្រង់ សូម​ទ្រង់​ធ្វើ​ជា​អ្នក​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។


ដ្បិត​អុលឡោះ‌តាអាឡា​នឹង​បញ្ជា​ឲ្យ ពួក​ម៉ាឡា‌អ៊ីកាត់​ជួយ​អ្នក ពួក​ម៉ាឡា‌អ៊ីកាត់​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។


យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ផង។ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​សំដែង​ចិត្ត​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ទ្រង់ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។


ខ្ញុំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ខ្ញុំ​ទៅ​ឯ​ទ្រង់​វិញ។ ឱ​អុលឡោះ​ជា​បិតា​ដ៏​វិសុទ្ធ​អើយ! សូម​ថែ​រក្សា​អ្នក​ទាំង​នោះ ដោយ​នាម​ទ្រង់​ផង គឺ​នាម​នេះ​ហើយ​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។


បើ​បង​ប្អូន​អរ​គុណ​ទ្រង់ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ីន» យល់​ស្រប​នឹង​ពាក្យ​អរ​គុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ!


សូម​ក្តី​មេត្តា​របស់​អុលឡោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង ដោយ​ឥត​មាន​ចិត្ដ​ប្រែ‌ប្រួល​ឡើយ។


សូម​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន!


ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ដ​របស់​អុលឡោះ​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ដ​គំនិត​បង​ប្អូន ដែល​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​មិន​ខាន។


សូម​អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​ប្រោស​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង។ សូម​ទ្រង់​ថែ​រក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​មក។


ហើយ​អំណាច​របស់​ទ្រង់​ថែ​រក្សា​បង​ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


ពេល​នោះ​លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេ‌ហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​គាត់​ដែរ!»។


ទ្រង់​ថែ​រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ​ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។