ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
ជនគណនា 6:23 - អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រអែលដូចតទៅ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់អើរ៉ុននឹងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា |
ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។
នៅថ្ងៃនោះ អ៊ីស្រអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមអុលឡោះប្រោសប្រទានឲ្យអ្នកបានចំរុងចំរើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ អ៊ីស្រអែលហៅឈ្មោះអេប្រាអ៊ីម មុនម៉ាណាសេ។
កូនរបស់លោកអាំរ៉ាមមាន ណាពីហារូន និងណាពីម៉ូសា។ គេបានញែកណាពីហារូន និងកូនចៅរបស់គាត់ ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងជូនគ្រឿងក្រអូបចំពោះអុលឡោះតាអាឡាបម្រើការងាររបស់ទ្រង់ និងជូនពរប្រជាជនក្នុងនាមទ្រង់ រហូតតរៀងទៅ។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូរអាអង្វររបស់ពួកគេ លាន់ឮឡើង រហូតដល់ដំណាក់ដ៏វិសុទ្ធរបស់អុលឡោះនៅសូរ៉កា ហើយទ្រង់ស្តាប់ពាក្យរបស់ពួកគេ។
ម៉ូសាបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចអុលឡោះតាអាឡា បានបង្គាប់មកគាត់មែន គាត់ក៏ឲ្យពរពួកគេ។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកកុលសម្ព័ន្ធលេវី ទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ឲ្យពួកគេបម្រើទ្រង់ និងជូនពរដល់ប្រជាជនក្នុងនាមទ្រង់ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។
ស្តេចម៉ិលគីស្សាដែកនេះ ជាស្តេចនៅក្រុងសាឡឹម និងជាអ៊ីមុាំសម្រាប់បម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ ស្តេចនេះបានទៅជួបអ៊ីព្រហ៊ីម ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្តេចជូនពរគាត់។
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
ប្រជាជនអ៊ីស្រអែលទាំងមូល ក្រុមអះលីជំអះ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា។ ប្រជាជនចំនួនពាក់កណ្តាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្តាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្តីដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រអែល។
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ ប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។