ជនគណនា 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឲ្យប្រាប់ដល់អើរ៉ុននឹងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា សូមមើលជំពូកអាល់គីតាប23 «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រអែលដូចតទៅ: សូមមើលជំពូក |
ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។