តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។
ជនគណនា 5:18 - អាល់គីតាប អ៊ីមុាំឲ្យស្ត្រីនោះឈរនៅចំពោះអុលឡោះតាអាឡា ហើយយកស្បៃចេញពីក្បាលរបស់នាង។ គាត់ដាក់ជំនូនចង់ដឹងការពិតអំពីកំហុស ជាជំនូននៃការប្រច័ណ្ឌនោះទៅក្នុងដៃរបស់នាង។ រីឯគាត់វិញ គាត់កាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្តាសាក្នុងដៃរបស់គាត់ផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ស្រាយសក់របស់នាង ហើយដាក់តង្វាយរំឭក គឺជាតង្វាយនៃការប្រចណ្ឌនោះនៅបាតដៃរបស់នាង។ សង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្ដាសានោះនៅក្នុងដៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យឲ្យស្ត្រីនោះឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃ ឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាដង្វាយរំឭក គឺជាដង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ |
តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។
ខ្ញុំបានឃើញទៀតថា ស្ត្រីៗអាក្រក់ដែលជាអន្ទាក់នាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ចិត្តអុលឡោះរមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
ឥឡូវនេះ ចិត្តជូរចត់របស់ខ្ញុំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតទ្រង់ផ្ទាល់គាប់ បំណងស្រង់ជីវិតខ្ញុំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ទ្រង់លែងនឹកនាពីអំពើបាបរបស់ខ្ញុំ ទៀតហើយ។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបអ៊ីមុាំ ទាំងនាំយកម្សៅបីគីឡូក្រាម ជាជំនូនសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាជំនូននៃការប្រច័ណ្ឌ និងជាជំនូនចង់ដឹងការពិតអំពីកំហុសមួយ។
អ៊ីមុាំយកទឹកបរិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅជំរំសក្ការៈនោះដាក់ក្នុងទឹក។
អ៊ីមុាំប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលដែលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្តាសាមកលើនាងឡើយ។
សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាងធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា“សូមឲ្យកើតមានដូច្នោះមែន! អាម៉ីន!”។
ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ដ្រី។ តាមពិតអុលឡោះប្រទានឲ្យស្ដ្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំឲ្យស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារឹកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្តី ខ្ញុំនៅតែមានសេចក្តីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។