Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:17 - អាល់គីតាប

17 អ៊ីមុាំ​យកទឹក​បរិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូ​លីដី​នៅ​ជំរំ‌សក្ការៈ​នោះ​ដាក់​ក្នុង​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សង្ឃ​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ថូ​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធ ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ត្រូវ​យក​ទឹក​បរិសុទ្ធ​ចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 5:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​អៃយ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។


«ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​អាសនៈ រួច​ចាក់​ទឹក​ឲ្យ​ពេញ​អាង។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ទ្រង់ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។


ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។


អ៊ីមុាំ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា។


អ៊ីមុាំ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ គាត់​ដាក់​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​នោះ​ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​គាត់​វិញ គាត់​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្តា‌សា​ក្នុង​ដៃ​របស់​គាត់​ផ្ទាល់។


ពួក​គេ​និយាយ​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ ប៉ុន្ដែ អ៊ីសា​ឱន​កាយ​ចុះ ហើយ​យក​ម្រាម​ដៃ​គូស​វាស​លើ​ដី។


បន្ទាប់​មក អ៊ីសា​ឈ្ងោក​មុខ​ចុះ​ហើយ​គូស​វាស​លើ​ដី​សា​ជា​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម