Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:15 - អាល់គីតាប

15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុង‌រឿង​របស់​ស្ដ្រី។ តាម​ពិត​អុលឡោះ​ប្រទាន​ឲ្យ​ស្ដ្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ផ្ទុយទៅវិញ ប្រសិនបើ​មនុស្សស្រី​ទុកសក់វែង នោះ​ជា​សិរីរុងរឿង​ដល់​នាង ពីព្រោះ​សក់វែង​បាន​ប្រទាន​មក​មនុស្សស្រី​ដើម្បី​ទទូរក្បាល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ផ្ទុយ​ទៅ​វិញ​ បើ​ស្រ្ដី​ទុក​សក់​វែង​ នោះ​ជា​ភាព​រុងរឿង​ដល់​នាង​ ព្រោះ​ព្រះជាម្ចាស់​បាន​ប្រទាន​សក់​វែង​ឲ្យ​នាង​ជំនួស​គ្រឿង​គ្របបាំង​ស្រាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុងរឿង​របស់​ស្ត្រី។ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សំរាប់​ទទូរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ គាត់​ដាក់​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​នោះ​ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​គាត់​វិញ គាត់​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្តា‌សា​ក្នុង​ដៃ​របស់​គាត់​ផ្ទាល់។


សូម្បី​តែ​ធម្មជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់


ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំអះ​របស់​អុលឡោះ​ក៏​មិន​ដែល​មាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម