ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:1 - អាល់គីតាប

កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​ម៉ូសា និង​ហារូន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ជា​ដំណាក់ៗ ចេញ​ពី​ស្រុក​អេស៊ីព្ទ តាម​ក្បួន​ទ័ព ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​អើរ៉ុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក



ជន‌គណនា 33:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​


ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។


លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


នៅ​ថ្ងៃ​កំណត់​នោះ អុលឡោះ‌តាអាឡា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។


ហេតុ​នេះ ទ្រង់​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម។ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។


អុលឡោះ‌តាអាឡា​បាន​បង្គាប់​ឲ្យ​ហារូន និង​ម៉ូសា​នេះ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


ម៉ូសា​បាន​កត់​ត្រា​ទុក ពី​ដំណាក់​មួយ ទៅ​ដំណាក់​មួយ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​ឆ្លង​កាត់​ដំណាក់ ដូច​ត​ទៅ:


បន្ទាប់​មក​យើង​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច​ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។


ក្រោយ​ពេល​ដែល​យ៉ាកកូប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។ ទ្រង់​ក៏​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។