ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
ជនគណនា 3:10 - អាល់គីតាប ចូរតែងតាំងហារូន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាអ៊ីមុាំ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។ |
ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
ស្តេចយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីឲ្យធ្វើជាអ៊ីមុាំ។
មុនពេលស្តេចស៊ូឡៃម៉ានសង់ដំណាក់របស់អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចំរៀងនេះ នៅមុខជំរំសក្ការៈ គឺនៅមុខជំរំជួបអុលឡោះតាអាឡា តាមក្បួនច្បាប់ដែលមានចែងទុក។
ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងម៉ាស្ជិទឡើយ»។
ចូរក្រវាត់ខ្សែក្រវាត់ឲ្យហារូន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងហារូន និងកូនប្រុសរបស់គាត់ជាអ៊ីមុាំរហូត តាមហ៊ូកុំដែលនៅស្ថិតស្ថេរជានិច្ច។
អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។
មិនត្រូវឲ្យអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់អ៊ីមុាំបរិភោគអាហារហាឡាល់ឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការឲ្យអ៊ីមុាំ ក៏គ្មានសិទ្ធិបរិភោគអាហារហាឡាល់ដែរ។
ពេលណាជំរំសក្ការៈត្រូវចាកចេញ ពួកលេវីត្រូវរុះជំរំសក្ការៈ ពេលណាជំរំសក្ការៈត្រូវឈប់ ពួកលេវីដំឡើងជំរំសក្ការៈឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតជំរំសក្ការៈនឹងមានទោសដល់ស្លាប់។
អុលឡោះឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ដែលជាកូនចៅលោកលេវី ចូលទៅជិតទ្រង់ប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាអ៊ីមុាំថែមទៀត!
មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រអែល ថាក្រៅពីពូជពង្សរបស់ហារូន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាបានទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោស ដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មក តាមរយៈម៉ូសា។
ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារកិច្ចថែរក្សាជំរំទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេត្រូវស្លាប់។
ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាអ៊ីមុាំ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាអ៊ីមុាំនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
ម៉ូសា ព្រមទាំងហារូន និងកូនចៅរបស់គាត់បោះជំរំនៅទិសខាងកើត គឺខាងមុខជំរំសក្ការៈ និងជំរំជួបអុលឡោះតាអាឡា។ ពួកគាត់ទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងឈ្មោះប្រជាជនអ៊ីស្រអែលទាំងមូលអ្នកឯទៀតៗ ចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។
អ្នកណាទទួលអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ
ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏បរិសុទ្ធ និងជាក្រុមគ្រួសាររបស់អុលឡោះ។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ៊ីមុាំ និងពូជពង្សរបស់អ្នក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ឲ្យនៅបម្រើអុលឡោះជារៀងរាល់ថ្ងៃ។
ប្រសិនបើអាល់ម៉ាហ្សៀសនៅផែនដីនេះ គាត់មិនមែនជាអ៊ីមុាំទេ ព្រោះមានអ៊ីមុាំឯទៀតៗ សម្រាប់យកជំនូនទៅជូនស្របតាមហ៊ូកុំរួចស្រេចទៅហើយ។
ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំរូបព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សម្រាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាបូជាចារ្យ។
អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។