Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:51 - អាល់គីតាប

51 ពេល​ណា​ជំរំ‌សក្ការៈ​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ជំរំ‌សក្ការៈ ពេល​ណា​ជំរំ‌សក្ការៈ​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ជំរំ‌សក្ការៈ​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ជំរំ‌សក្ការៈ​នឹង​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ស្រេច​នូវ​ពួក​លេវី​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ក៏​ស្រេច​នូវ​ពួក​លេវី​ដែរ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់

សូមមើលជំពូក ចម្លង




ជន‌គណនា 1:51
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ទ្រង់​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​អុលឡោះ។


នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក​បាន​អណ្តែត​ឡើង​ពី​ជំរំ‌សក្ការៈ​នៃ​សន្ធិ​សញ្ញា។


ទុក​ជា​ទី​រំលឹក​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ថា​ក្រៅ​ពី​ពូជ‌ពង្ស​របស់​ហារូន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​បាន​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក តាម​រយៈ​ម៉ូសា។


ដ្បិត​អ្នក​ដែល​ចូល​ជិត​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា នឹង​ត្រូវ​ស្លាប់។ តើ​យើងខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។


ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រ‌អែល​លែង​ឲ្យ​រអ៊ូ​រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។


មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។


ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ​ត្រូវ​ស្លាប់។


ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​នៃសន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់ ក្នុង​ជំរំ។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ គឺ​បម្រើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំង​នន។ យើង​បាន​ប្រគល់​មុខ​ងារ​ជា​អ៊ីមុាំ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ចូរ​តែង​តាំង​ហារូន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី​សក្ការៈ​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ម៉ូសា ព្រម​ទាំង​ហារូន និង​កូន​ចៅ​របស់​គាត់​បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ជំរំ‌សក្ការៈ និង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​ក្នុង​ទី​សក្ការៈ តាង​ឈ្មោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​អ្នក​ឯ​ទៀតៗ ចូល​មក​ជិត​ទី​សក្ការៈ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស ពី​ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ទ្រង់។ ទ្រង់​បាន​ប្រហារ​មនុស្ស​ចិត​សិប​នាក់ ក្នុង​ចំណោម​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​កាន់​ទុក្ខ​ដោយអុលឡោះ‌តាអាឡា​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម