ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
ជនគណនា 28:9 - អាល់គីតាប «នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកជូនជាមួយម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃសប្ប័ទ អ្នកត្រូវថ្វាយកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនពីរ ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង និងតង្វាយច្រួច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃឈប់សំរាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងដង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង នឹងដង្វាយច្រួចផង |
ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
ស្តេចស៊ូឡៃម៉ានចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសថា៖ «ស្តេចបានផ្តល់ឈើតាត្រៅ ជូនស្តេចទត ជាឪពុករបស់ខ្ញុំ ដើម្បីសង់ដំណាក់។
ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។
គឺជំនូនប្រចាំថ្ងៃ ជំនូនសម្រាប់ថ្ងៃឈប់សម្រាក ជំនូនសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងជំនូនសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យជំរំ ស្របតាមបទបញ្ជាដែលម៉ូសាបានចែងទុក។
ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នកមិនស្វែងរកកំរៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃឈប់សម្រាក ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកំរៃ និងមិននិយាយតថ្លៃនោះទេ
យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកជូនអុលឡោះតាអាឡា ជាគូរបានដុត។
រាល់ថ្ងៃឈប់សម្រាក ចូរធ្វើគូរបានដុតនេះថែមពីលើគូរបានដុត និងស្រាដែលត្រូវជូនប្រចាំថ្ងៃ»។ គូរបានប្រចាំខែ
ចូរជូនកូនចៀមទីពីរនៅពេលល្ងាច ជាមួយជំនូនម្សៅប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
នៅថ្ងៃរបស់អ៊ីសាជាអម្ចាស់ រសអុលឡោះបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ