ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូនអុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូនអុលឡោះតាអាឡា។
ជនគណនា 28:14 - អាល់គីតាប រីឯស្រាសម្រាប់ធ្វើពិធីច្រួចត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីន សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាគូរបានដុតដែលត្រូវជូននៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវជូនរៀងរាល់ខែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងដង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់គោ១ នឹង៣កំប៉ុងសំរាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសំរាប់កូនចៀម១ នេះជាដង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច |
ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូនអុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូនអុលឡោះតាអាឡា។
ចូរឈប់យកជំនូនឥតបានការនេះ មកជូនយើងទៅ! យើងខ្ពើមផ្សែងជំនូនរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យថ្ងៃសម្រា ឬពិធីដ៏ឱឡារិក ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
«យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកជូនអុលឡោះតាអាឡា ជាគូរបានដុត។
ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។
និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកជូនជាមួយកូនចៀម ដែលត្រូវធ្វើជាគូរបានដុត ឬគូរបាន។
កូនចៀមនីមួយៗ ត្រូវជូនជាមួយម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
លើសពីនេះ ត្រូវជូនពពែឈ្មោលមួយទៀតជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។
ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកជូនជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។