Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 28:13 - អាល់គីតាប

13 កូន​ចៀម​នី​មួយៗ ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា‌មួយ​កូន​ចៀម​នីមួយៗ។ នេះ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កូន​ចៀម​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​មួយ​នឹង​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




ជន‌គណនា 28:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ត​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច​ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ឲ្យ​ជា​មួយ​កូន​ចៀម​ទី​មួយ។


ប្រសិន​បើ​អ្នក​ជូន​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ


គោ​នីមួយៗ​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា​លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត ពីរ​ភាគ​ដប់​នៃ​អេផា​លាយ​ជា​មួយ​ប្រេង។


រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​គូរបាន​ដុត​ដែល​ត្រូវ​ជូន​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ជូន​រៀង​រាល់​ខែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម