សម្រាប់គោមួយ ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
ជនគណនា 28:12 - អាល់គីតាប គោនីមួយៗត្រូវជូនជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង។ ចៀមឈ្មោលត្រូវជូនជាមួយម្សៅម៉ដ្ត ពីរភាគដប់នៃអេផាលាយជាមួយប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយគោនីមួយៗ ហើយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយចៀមឈ្មោលមួយនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១ |
សម្រាប់គោមួយ ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
កូនចៀមនីមួយៗ ត្រូវជូនជាមួយម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។