យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
ជនគណនា 23:20 - អាល់គីតាប ខ្ញុំបានទទួលបញ្ជាពីទ្រង់ ដើម្បីឲ្យពរប្រជាជននេះ បើទ្រង់ឲ្យពរ នោះខ្ញុំមិនអាចផ្លាស់ប្តូរបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ទូលបង្គំបានទទួលបង្គាប់មកដើម្បីឲ្យពរ ព្រះអង្គបានឲ្យពរហើយ ទូលបង្គំមិនអាចដកហូតបានទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ឥឡូវនេះ ទ្រង់ពេញចិត្តប្រទានពរ ដល់ពូជពង្សរបស់ខ្ញុំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះទ្រង់តរៀងទៅ ដ្បិតទ្រង់ប្រទានពរដល់នរណា អ្នកនោះនឹងទទួលពរអស់កល្បជានិច្ច»។
អំណើះតទៅយើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាអុលឡោះតាអាឡា គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
អុលឡោះមានបន្ទូលមកកាន់បាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្តាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។
បាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ស្តេចបាឡាក់ថា៖ «ទោះបីស្តេចបាឡាក់ឲ្យមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចធ្វើការអ្វី តូច ឬធំខុសនឹងបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំជាដាច់ខាត។
បាឡាមជម្រាបស្តេចថា៖ «ឥឡូវនេះ ខ្ញុំមកជួបស្តេចហើយ។ ក៏ប៉ុន្តែ ខ្ញុំពុំ អាចពោលពាក្យអ្វីផ្សេង ក្រៅពីពាក្យដែលអុលឡោះបង្គាប់ឲ្យខ្ញុំថ្លែងនោះឡើយ»។
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។