ជនគណនា 22:12 - អាល់គីតាប12 អុលឡោះមានបន្ទូលមកកាន់បាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្តាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះទ្រង់មានព្រះបន្ទូលទៅបាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននេះដែរ ដ្បិតគេមានពរហើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ សូមមើលជំពូក |
មូស្ទីអសារាពីអំបូរសាដុកជម្រាបស្តេចថា៖ «ចាប់ពីពេលប្រជាជននាំជំនូនដែលគេបានញែកទុក មកដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតអុលឡោះតាអាឡាប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្តីត្រូវការ»។
ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
ដូច្នេះ សូមអ្នកអញ្ជើញមកដាក់បណ្តាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើអ្នកដាក់បណ្តាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលអ្នកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើអ្នកដាក់បណ្តាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្តាសាមិនខាន»។