Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:18 - អាល់គីតាប

18 បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្តេច​បាឡាក់​ថា៖ «ទោះ​បី​ស្តេច​បាឡាក់​ឲ្យ​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី តូច ឬ​ធំ​ខុស​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្តែ បាឡាម​ឆ្លើយ​តប​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា៖ «ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ ទៅ​ធ្វើ​ការ​អ្វី​តិច ឬ​ច្រើន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​បាឡាម​ប្រកែក​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា បើ‌សិន​ជា​ព្រះ‌រាជា​នឹង​ប្រទាន​មាស ហើយ​នឹង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ នឹង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ

សូមមើលជំពូក ចម្លង




ជន‌គណនា 22:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នាំ​សារ​របស់​អុលឡោះ​ជម្រាប​ស្តេច​វិញ​ថា៖ «ទោះ​បី​ស្តេច​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្តាល​ឲ្យ​ខ្ញុំ ក៏​ខ្ញុំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ស្តេច​ដែរ ខ្ញុំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ


លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។


លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។


ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំ ដែល​មាន​មាស​ប្រាក់​ពេញ​ផ្ទះ។


ពេល​នោះ ដានី‌យ៉ែល​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​ស្តេច​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ខ្ញុំ ខ្ញុំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​ជ្រាប។


ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្តី​ដែលអុលឡោះ‌តាអាឡា​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។


បាឡាម​ជម្រាប​ស្តេច​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មក​ជួប​ស្តេច​ហើយ។ ក៏​ប៉ុន្តែ ខ្ញុំ​ពុំ អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ពាក្យ​ដែល​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​ថ្លែង​នោះ​ឡើយ»។


បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​បាឡាម។


បាឡាម​តប​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​រួច​ហើយ​ថា ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។


បាឡាម​ជម្រាប​ស្តេច​វិញ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អស់​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​ជួប​ខ្ញុំ រួច​ហើយ​ថា


“ទោះ​បី​ស្តេច​បាឡាក់​ឲ្យ​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់​ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្តី​ណា​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​ខ្ញុំ។


ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្ដរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​អុលឡោះ​បាន!


គេ​ប្រកាស​ថា ខ្លួន​ស្គាល់​អុលឡោះ​ហើយ ប៉ុន្ដែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។


ប៉ុន្តែ យើង​មិន​ព្រម​ស្តាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​បាឡាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម