នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
ជនគណនា 21:24 - អាល់គីតាប ជនជាតិអ៊ីស្រអែលបានប្រហារស្តេចស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្តេចចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលបានប្រហារស្ដេចដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ត្រឹមព្រំដែនសាសន៍អាំម៉ូន ដ្បិតព្រំដែនរបស់កូនចៅអាំម៉ូននោះមាំណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកអ៊ីស្រាអែលប្រហារទ្រង់ដោយមុខដាវទៅ ហើយក៏ចាប់យកស្រុកទ្រង់ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ដែលជាព្រំដែនរបស់សាសន៍អាំម៉ូន ឯព្រំដែននៃពួកកូនចៅអាំម៉ូននោះមាំណាស់ |
នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។
គឺស្តេចស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកំពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។
ពួកយើងដណ្តើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទុកជាចំណែកមត៌ក។
ចំណែកឯកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ស្រុកកាឡាដមួយចំណែកទៀត ឲ្យពួកគេ។ ទឹកដីរបស់ពួកគេលាតសន្ធឹងរហូតទៅដល់ស្ទឹងអើណូន ដែលជាព្រំប្រទល់ ហើយវាតរហូតដល់ស្ទឹងយ៉ាបុក នៅជាប់នឹងទល់ដែនស្រុកអាំម៉ូន
អុលឡោះតាអាឡានឹងកំទេចប្រជាជាតិទាំងនោះ ដូចទ្រង់បានកំទេចស៊ីហុន និងអុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។
នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ ម៉ូសា និងជនជាតិអ៊ីស្រអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប
ពោលគឺអាណាចក្រទាំងមូលរបស់ស្តេចអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយនាក់ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ម៉ូសាបានវាយយកទឹកដីពីស្តេចទាំងនោះ។
បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។
និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។
អុលឡោះតាអាឡាឆ្លើយតបមកជនជាតិអ៊ីស្រអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន
ស្តេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្តើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញតាមសំរួលទៅ»។
គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលមិនបានមកថ្វាយបង្គំអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ