ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 6:21 - អាល់គីតាប

អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ស្តេច​ហ្វៀរ៉អ៊ូន​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា ពី​ដើម​យើង​ជា​ទាសករ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា

សូមមើលជំពូក



ចោទិយ‌កថា 6:21
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​ឡូត​នៅ​បង្អែរ​បង្អង់ ម៉ាឡា‌អ៊ីកាត់​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ទី​ក្រុង ដ្បិតអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​គាត់​បាន​រួច​ជីវិត។


ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​អុលឡោះ មិន​ភ្លេច​ពី​ស្នា‌ដៃ​របស់​ទ្រង់ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ​បញ្ជា​របស់​ទ្រង់


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


គូរបាន​នេះ ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។


ពិធី​បុណ្យ​នេះ​ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ​វិន័យ​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


យើង​ដឹង​ថា ស្តេច​ស្រុក​អេស៊ីប​មិន​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្តេច​យល់​ព្រម។


អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ទ្រង់​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ទ្រង់​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?


ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។


តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?


អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាស‌ករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​អំណាច និង​តេជា‌នុភាព​របស់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​ឈប់​សម្រាក។


“យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក សួរ​ថា: តើ​ដំបូន្មាន ហ៊ូកុំ​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្តេច?


អុលឡោះ‌តាអាឡា​បាន​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​យ៉ាង​សំបើម​ឲ្យ​យើង​ឃើញ ដើម្បី​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច។