អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
ចោទិយកថា 4:12 - អាល់គីតាប អុលឡោះតាអាឡា មានបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮសំឡេងរបស់ទ្រង់ តែអ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគដូចម្តេចឡើយ គឺឮតែសំឡេងប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាពីកណ្ដាលភ្លើងនោះ អ្នករាល់គ្នាបានឮព្រះសូរសៀងនៃព្រះបន្ទូល តែមិនឃើញព្រះអង្គមានរូបរាងដូចម្ដេចទេ គឺឮតែសំឡេងប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្ដេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវជូនអុលឡោះតាអាឡា ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវជូនម្ចាស់នៃយើង
មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
យើងនិយាយទៅកាន់ម៉ូសាដោយផ្ទាល់ យើងសំដែងឲ្យម៉ូសាឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសាអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសាជាអ្នកបម្រើរបស់យើងដូច្នេះ?»។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
ណាពីអេសាយបានថ្លែងទុកអំពីយ៉ះយ៉ានេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់!”»។
អុលឡោះតាអាឡាបានចារសេចក្តីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលទ្រង់បានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលដែលអ្នករាល់គ្នាជួបជុំគ្នា រួចហើយអុលឡោះតាអាឡាប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។
អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្តាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។
អុលឡោះបានបង្ហាញសម្ពន្ធមេត្រីរបស់ទ្រង់ដល់អ្នករាល់គ្នា គឺទ្រង់ប្រទានបទបញ្ជាទាំងដប់ប្រការ ឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ទ្រង់បានចារហ៊ូកុំ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។
«នៅថ្ងៃដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី
តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
នេះហើយជាហ៊ូកុំដែលអុលឡោះតាអាឡាថ្លែងមកកាន់ក្រុមជំអះទាំងមូល ដោយបន្លឺសំឡេងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក និងអ័ព្ទ។ អុលឡោះពុំមានបន្ទូលអ្វីថែមពីលើនេះទៀតទេ ទ្រង់បានចារពាក្យទាំងនោះ នៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
អុលឡោះតាអាឡាប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយទ្រង់ផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
អុលឡោះដែលយើងមើលពុំឃើញ គឺយើងអាចឃើញតាមរយៈអាល់ម៉ាហ្សៀស មុនអុលឡោះបង្កើតអ្វីៗទាំងអស់ គឺមានអាល់ម៉ាហ្សៀស
ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮសំឡេងដែរ។ ពេលជនជាតិអ៊ីស្រអែលឮ គេបានអង្វរសុំកុំឲ្យទ្រង់មានបន្ទូលទៀត