លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
ចោទិយកថា 33:9 - អាល់គីតាប ពួកលេវីស្រឡាញ់អុលឡោះជាងឪពុកម្តាយ បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមបន្ទូលរបស់ទ្រង់ ហើយរក្សាសម្ពន្ធមេត្រីរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាននិយាយពីឪពុកម្តាយរបស់គេថា "ខ្ញុំមិនបានឃើញគាត់ទេ" គេមិនបានទទួលស្គាល់ពួកបងប្អូនរបស់ខ្លួន ក៏មិនរវល់នឹងកូនរបស់ខ្លួនដែរ។ ដ្បិតគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបានរក្សាសេចក្ដីសញ្ញារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយ បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបាននិយាយពីឪពុកម្តាយគេថា ខ្ញុំមិនបានឃើញគាត់ទេ គេក៏មិនបានទទួលស្គាល់ពួកបងប្អូន ឬស្គាល់ដល់កូនខ្លួនបង្កើតដែរ ដ្បិតគេបានកាន់តាមព្រះបន្ទូលនៃទ្រង់ ព្រមទាំងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផង |
លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
ឱអុលឡោះអើយចំពោះទ្រង់ នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗដែរ។ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យកចិត្តទុកដាក់នឹងខ្ញុំ ហាក់បីដូចខ្ញុំ ជាមនុស្សម្នាក់ដ៏សំខាន់។
ហេតុនេះហើយបានជាមនុស្សលោកត្រូវ គោរពកោតខ្លាចទ្រង់។ ទ្រង់មិនរវីរវល់នឹងអ្នកដែលតាំងខ្លួន ជាមនុស្សមានប្រាជ្ញាឡើយ»។
ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជម្រាបទ្រង់ថា ការប្រតិបត្តិតាមបន្ទូលទ្រង់ ជាចំណែកមត៌ករបស់ខ្ញុំ។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
បន្ទាប់មកម៉ូសាមានប្រសាសន៍ទៅកាន់ហារូនព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារជាកូនរបស់ហារូនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយអុលឡោះតាអាឡាខឹងជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នាកាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់អុលឡោះតាអាឡាចុះ។
មូស្ទីមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្តាយរបស់គាត់ផ្ទាល់ ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្តាលឲ្យខ្លួនទៅជាសៅហ្មង។
«អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបអ៊ីសាហើយជម្រាបថា៖ «តួន! យើងខ្ញុំដឹងថា ពាក្យដែលតួនមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ តួនប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះតាមសេចក្ដីពិត គឺតួនពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់អាល់ម៉ាហ្សៀស កាលគាត់នៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់គាត់ តាមរបៀបមុនទៀតឡើយ។
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឲ្យគាប់ចិត្តអុលឡោះ? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសទៀតហើយ!
មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង អុលឡោះបានល្បងមើលចិត្ដយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យផ្គាប់ចិត្តអុលឡោះដែលល្បងមើលចិត្ដយើងនោះវិញ។
ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។