ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។
ចោទិយកថា 28:16 - អាល់គីតាប អ្នកនឹងត្រូវបណ្តាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្តាសានៅតាមស្រុកស្រែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងត្រូវបណ្ដាសានៅក្នុងទីក្រុង ហើយនឹងត្រូវបណ្ដាសានៅស្រែចម្ការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឯងនឹងត្រូវបណ្តាសានៅក្នុងទីក្រុង ហើយនៅស្រែចំការដែរ |
ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។
អេលីយ៉េស ជាអ្នកភូមិធេសប៊ីក្នុងស្រុកកាឡាដ ជម្រាបស្តេចអហាប់ថា៖ «ខ្ញុំសូមជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលខ្ញុំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែខ្ញុំទូរអាសូម»។
នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ជាម្ចាស់របស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ងសម្រាប់នាងខ្ញុំ និងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំងអស់គ្នា»។
គាត់ក៏ចាកចេញទៅ ហើយធ្វើតាមបន្ទូលអុលឡោះតាអាឡា គឺគាត់ទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។
អុលឡោះតាអាឡាដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែទ្រង់ប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។
ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ណាពី និងអ៊ីមុាំធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។
យើងនឹងធ្វើឲ្យដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
«យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹម ក្លាយទៅជាគំនរឥដ្ឋ ជាកន្លែងដែលឆ្កែចចកយកធ្វើជាជំរក។ យើងនឹងធ្វើឲ្យក្រុងទាំងឡាយ ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណារស់នៅ!»។
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។
នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់ នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: យើងនឹងឲ្យបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពាន ក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់ អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕
ដោយខ្លាចគេដណ្តើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំងគ្មានអ្វីបរិភោគទេ។