ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 26:14 - អាល់គីតាប

នៅ​ពេល​ខ្ញុំ​កាន់​ទុក្ខ ខ្ញុំ​ពុំ​បាន​បរិភោគ​ជំនូន​មួយ​ភាគ​ដប់​នេះ​ទេ។ ខ្ញុំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ខ្ញុំ​បាន​ធ្វើ​តាម​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ក្នុង​កាល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​យក​ទៅ​ណា​នៅ​ពេល​ទូល​បង្គំមាន​សៅ​ហ្មង ឬ​យក​អ្វី​មួយ​ឲ្យ​ទៅ​គេ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សំរាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សំរាប់​ខ្មោច​ស្លាប់​ដែរ ទូលបង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ

សូមមើលជំពូក



ចោទិយ‌កថា 26:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ ថ្វាយ‌បង្គំ​ព្រះ​បាល ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។


ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ទ្រង់​ទេ។


គ្មាន​នរណា​កាច់​នំបុ័ង​ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុក‌ម្ដាយ​ដែរ។


ចូរ​ខ្សឹក‌ខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​ឲ្យ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។


ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ជូនអុលឡោះ‌តាអាឡា គូរបាន​របស់​ពួក​គេ​មិន​គាប់​បំណង របស់​ទ្រង់​ឡើយ។ សាច់​នៃ​គូរបាន​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចំអែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ អុលឡោះ‌តាអាឡា​បាន​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ពួក​អ៊ីមុាំ​ដែល​ជា​កូន​ចៅ​របស់​ហារូន​ដូច​ត​ទៅ: អ៊ីមុាំ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​សារ​ប៉ះ​ពាល់​សាក‌សព​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ឡើយ


មូស្ទី​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព គឺ​សូម្បី​តែ​សាក‌សព​ឪពុក‌ម្តាយ​របស់​គាត់​ផ្ទាល់ ក៏​គាត់​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ ព្រោះ​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។


ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​គូរបាន​មេត្រី​ភាព​ដែល​គេ​ជូនអុលឡោះ‌តាអាឡា ត្រូវ​តែ​បណ្តេញ​អ្នក​នោះ​ចេញ​ពី​កុល​សម្ព័ន្ធ​របស់​ខ្លួន។


អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ទ្រង់​លែង​រវី‌រវល់​នឹង​ជំនូន របស់​អ្នក​រាល់​គ្នា ទ្រង់​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ជូន​ទេ។


រីឯ​ណាពី ឬ​អ្នក​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​និយាយ​បំផុស​បំផុល​ប្រជា‌ជន ឲ្យ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ។


ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់​លៀង​បែប​នេះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​ទ្រង់។


ពេល​នោះ​អ្នក​ត្រូវ​ជម្រាបអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ថា: “អ្វីៗ​ដែល​ខ្ញុំ​ញែក​ជូន​ទ្រង់ ខ្ញុំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ខ្ញុំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស​ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ ស្រប​តាម​បទ​បញ្ជា​ទាំង​អស់ ដែល​ទ្រង់​បង្គាប់​មក​ខ្ញុំ គឺ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ​បញ្ជា​ណា​មួយ​របស់​អុលឡោះ​ឡើយ។


អុលឡោះ‌តាអាឡា​អើយ! សូម​មើល​ពី​សូរ៉កា ជា​ដំណាក់​ដ៏​វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។