សូមទុកឲ្យចាស់ទុំប្រៀនប្រដៅអ្នកចុះ ចាស់ទុំនឹងប្រាប់ឲ្យអ្នកជ្រាប នូវអ្វីៗដែលពួកគាត់ធ្លាប់ដឹង។
ចោទិយកថា 11:19 - អាល់គីតាប ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីបន្ទូលរបស់អុលឡោះគឺត្រូវនិយាយឲ្យវាស្តាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង |
សូមទុកឲ្យចាស់ទុំប្រៀនប្រដៅអ្នកចុះ ចាស់ទុំនឹងប្រាប់ឲ្យអ្នកជ្រាប នូវអ្វីៗដែលពួកគាត់ធ្លាប់ដឹង។
កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចអុលឡោះតាអាឡា។
យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីអំណាចរបស់អុលឡោះតាអាឡា និងពីស្នាដៃដ៏អស្ចារ្យដែលទ្រង់បានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងទ្រង់។
ចូរអប់រំកូនក្មេងឲ្យមានទំលាប់ល្អ តាំងពីតូច គេនឹងរក្សាទំលាប់នេះរហូតដល់ចាស់។
មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងទ្រង់ ដូចខ្ញុំលើកតម្កើងទ្រង់នៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមអ៊ីសាជាអម្ចាស់។
គាត់មានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមពាក្យទាំងអស់ដែលមានចែងក្នុងហ៊ូកុំនេះ។
ចូរបង្រៀនកូនចៅរបស់អ្នក អំពីបន្ទូលរបស់អុលឡោះគឺត្រូវនិយាយឲ្យវាស្តាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។