បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
កិច្ចការ 26:3 - អាល់គីតាប ដ្បិតស្តេចជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមស្តេចមេត្ដាស្តាប់ខ្ញុំ ដោយអនុគ្រោះផង។ ព្រះគម្ពីរខ្មែរសាកល ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។ Khmer Christian Bible ជាពិសេស ព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់ និងទំនាស់ទាំងឡាយក្នុងចំណោមពួកជនជាតិយូដា ដូច្នេះហើយ សូមព្រះអង្គស្ដាប់ខ្ញុំដោយអនុគ្រោះផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមព្រះរាជាមេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន |
បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
ប៉ុន្ដែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្ដិតាមគីតាបហ៊ូកុំរបស់ណាពីម៉ូសាទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីខតាន់កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។
ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។
ប៉ុន្ដែ ខ្ញុំមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។
ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ជូនស្តេចអធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបស្តេចផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។
«សូមជម្រាបស្តេច ខ្ញុំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះមុខស្តេចថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទខ្ញុំ
ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
កុលសម្ព័ន្ធទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើអុលឡោះ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា បន្ទូលសន្យានៃអុលឡោះនោះ នឹងបានសម្រេច។ សូមជម្រាបស្តេច ជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។
បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបគាត់។ លុះគេមកជួបជុំគ្នាហើយ គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរសយើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះអ៊ីសា ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះម៉ាស្ជិទចោល ព្រមទាំងប្ដូរប្រពៃណីដែលម៉ូសាបានទុកឲ្យយើងខ្ញុំថែមទៀតផង»។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
ពេលណាស្តេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្តេចយកហ៊ូកុំនេះពីអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។