Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:3 - Khmer Christian Bible

3 ជាពិសេស​ ព្រះអង្គ​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​ និង​ទំនាស់​ទាំងឡាយ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ ដូច្នេះ​ហើយ​ សូម​ព្រះអង្គ​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ជាពិសេស ដោយសារ​ព្រះករុណា​ជា​អ្នកជំនាញ​ខាង​ទំនៀមទម្លាប់ និង​បញ្ហា​ទាំងអស់​របស់​ជនជាតិយូដា​។ ដូច្នេះ ខ្ញុំព្រះបាទ​សូមអង្វរ​ឲ្យ​ព្រះករុណា​សណ្ដាប់​ខ្ញុំព្រះបាទ​ដោយអនុគ្រោះ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រោះ​ព្រះ​ករុណា​ជ្រាប​ហើយ​ពីទំនៀម​ទម្លាប់ និង​ការ​ជជែក​វែក​ញែក​របស់​សាសន៍​យូដា។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្តាប់​ទូល​បង្គំ ដោយ​អនុគ្រោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ព្រះរាជា​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ នឹង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូលបង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ដោយ​អំណត់​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ស្តេច​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ស្តេច​មេត្ដា​ស្តាប់​ខ្ញុំ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 26:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ ពួកគេ​បាន‍​ឮ​ដំណឹង​អំពី​បង​ថា​ បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូនចៅ​ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ​


លោក​អភិបាល​ក៏​ងក់​ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​និយាយ​ លោក​ប៉ូល​ក៏​និយាយ​ថា៖​ «ដោយ​ដឹង​ថា​ ​លោក​ជា​ចៅក្រម​សម្រាប់​ជាតិ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ ខ្ញុំ​សូម​ឆ្លើយ​ការពារ​ចំពោះ​ការ​ចោទប្រកាន់​ខ្ញុំ​នេះ​យ៉ាង​រីករាយ។​


ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​រំខាន​លោក​យូរ​ សូម​លោក​ស្ដាប់​យើង​ត្រួសៗ​ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ​


ប៉ុន្ដែ​ ខ្ញុំ​គ្មាន​សំណុំ​រឿង​ច្បាស់​លាស់​អំពី​គាត់​សរសេរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​ទេ​ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​នាំ​គាត់​មក​នៅ​ចំពោះ​មុខ​អស់​លោក​ ជា​ពិសេស​ ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ គឺ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ដើម្បី​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ ខ្ញុំ​អាច​មាន​សំណុំ​រឿង​សរសេរ​បាន​


«‍ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​សំណាង​ណាស់​ថ្ងៃ​នេះ​ ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះអង្គ​អំពី​សេចក្ដី​ទាំងឡាយ​ ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទប្រកាន់​ខ្ញុំ​


ដ្បិត​ព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​ស្រាប់​ហើយ​ បានជា​ខ្ញុំ​ទូល​ដល់​ព្រះអង្គ​ គឺ​ទូល​ដោយ​ក្លាហាន​ទៀត​ផង​ ហើយ​ខ្ញុំ​ជឿ​ថា​ គ្មាន​ហេតុការណ៍​ណា​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​នេះ​លាក់​បាំង​ពី​ព្រះរាជា​បាន​ឡើយ​ ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ទេ​


ព្រះបន្ទូល​សន្យា​នេះ​ហើយ​ដែល​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ ដោយ​ការ​ខិតខំ​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ឱ​ព្រះរាជា​អើយ!​ ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ​ហើយ​


បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​


ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា​ យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។​


ទោះបី​ខ្ញុំ​អាច​ថ្លែង​ព្រះបន្ទូល​ និង​ស្គាល់​អស់​ទាំង​អាថ៌កំបាំង​ ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់​យ៉ាង​ក៏ដោយ​ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​រហូត​ដល់​រើ​ភ្នំ​បាន​ក៏ដោយ​ ប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​គ្មាន​បានការ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម