កិច្ចការ 26:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។ សូមមើលជំពូកKhmer Christian Bible3 ជាពិសេស ព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់ និងទំនាស់ទាំងឡាយក្នុងចំណោមពួកជនជាតិយូដា ដូច្នេះហើយ សូមព្រះអង្គស្ដាប់ខ្ញុំដោយអនុគ្រោះផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមព្រះរាជាមេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ សូមមើលជំពូកអាល់គីតាប3 ដ្បិតស្តេចជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមស្តេចមេត្ដាស្តាប់ខ្ញុំ ដោយអនុគ្រោះផង។ សូមមើលជំពូក |
តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ