ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 26:22 - អាល់គីតាប

ប៉ុន្ដែ ដោយ​អុលឡោះ​ការ‌ពារ​ខ្ញុំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ខ្ញុំ​នៅ​តែ​ផ្ដល់​សក្ខី‌ភាព​អំពី​ទ្រង់ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ណាពី និង​ម៉ូសា បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ដោយ​ទទួល​ការជួយ​ពី​ព្រះ ខ្ញុំព្រះបាទ​បាន​ឈរ​ធ្វើបន្ទាល់ ដល់​អ្នកតូច​ផង ដល់​អ្នកធំ​ផង រហូតដល់​ថ្ងៃ​នេះ​។ ខ្ញុំព្រះបាទ​មិន​និយាយ​អ្វី ក្រៅពី​សេចក្ដី​ដែល​បណ្ដា​ព្យាការី និង​ម៉ូសេ​បាន​ថ្លែងថា​នឹង​កើតឡើង​នោះ​ទេ

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាន​ជួយ​ទូល​បង្គំរហូត​មក​ដល់​ថ្ងៃ​នេះ ដូច្នេះ​ហើយ​បាន​ជា​ទូល​បង្គំ​ឈរ​នៅ​ទីនេះ ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ដោយ​មិន​និយាយ​អ្វីក្រៅ​តែ​ពី​សេចក្តី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ថ្លែង​ថា​នឹង​ត្រូវ​កើត​មក​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ដោយ​ព្រះ‌ជាម្ចាស់​ការពារ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី* និង​លោក​ម៉ូសេ បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូលបង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា នឹង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ

សូមមើលជំពូក



កិច្ចការ 26:22
42 ការដាក់ឲ្យឆ្លើយតបគ្នា  

«នៅ​ថ្ងៃ​ទី​ដប់‌ពីរ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហា‌វ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ អុលឡោះ​ជា​ម្ចាស់​នៃ​យើង​បាន​គ្រប់‌គ្រង​ការពារ​យើង មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។


អុលឡោះ‌តាអាឡា​ផ្ទាល់​បាន​ជួយ​យើង ដោយ​នាម​ទ្រង់ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ខ្ញុំ


ទ្រង់​បណ្ដោយ​ឲ្យ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរ‌ហៀរ។


បុត្រា​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់។ ប៉ុន្ដែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រា​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។


ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន គឺ​អាល់ម៉ា‌ហ្សៀស​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។


អ្នក​រាល់​គ្នា​ខំ​ពិនិត្យ​ពិច័យ​មើល​គីតាប ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គីតាប​ទាំង​នេះ គឺ​គីតាប​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ


ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​ម៉ូសា អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​ម៉ូសា​បាន​សរសេរ​ទុក​ក្នុង​គីតាប​ស្ដី​អំពី​ខ្ញុំ


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​អ៊ីសា​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​សព​អ៊ីសា​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។


ប៉ុន្ដែ ខ្ញុំ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​ខ្ញុំ​តាម​មាគ៌ា​មួយ​ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី


ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ


ប៉ុន្ដែ ឥឡូវ​នេះ គេ​យក​ខ្ញុំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​បន្ទូល ដែល​អុលឡោះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


ឥឡូវ​នេះ អុលឡោះ​សំដែង​ឲ្យ​យើង​ដឹង អំពី​របៀប​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​អុលឡោះ​មិន​គិត​ពី​ហ៊ូកុំ​ទេ ដូច​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី បាន​បញ្ជាក់​ទុក​ស្រាប់។


មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គីតាប។


គេ​បាន​បញ្ចុះ​សព​អ៊ីសា​នៅ​ក្នុង​ផ្នូរ ហើយ​គាត់​បាន​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គីតាប។


អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។


ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ទ្រង់​សំដែង​កំហឹង ក៏​មក​ដល់​ដែរ គឺ​ជា​ពេល​កំណត់​ដែល​ទ្រង់​វិនិច្ឆ័យ​ទោស មនុស្ស​ស្លាប់។ នៅ​ពេល​នោះ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់ ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច នាម​ទ្រង់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ទ្រង់​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។


ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​ណាពី​ម៉ូសា​ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ស្តេច​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ដ ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។


សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ើរ ដោយ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។