ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។
កិច្ចការ 19:22 - អាល់គីតាប គាត់បានចាត់សហការីរបស់គាត់ពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ដុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯគាត់ គាត់ស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ គាត់បានចាត់អ្នកដែលបម្រើជាមួយគាត់ពីរនាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅម៉ាសេដូន រីឯខ្លួនគាត់ស្នាក់នៅអាស៊ីមួយរយៈសិន។ Khmer Christian Bible រួចគាត់ក៏ចាត់អ្នកជំនួយការរបស់គាត់ពីរនាក់ឲ្យទៅស្រុកម៉ាសេដូន គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស រីឯគាត់បានស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានចាត់អ្នកជំនួយរបស់លោកពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែឯលោកវិញ លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ នឹងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។ |
ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។
លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយនាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីខតាន់ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសបន្ទូលនៃអុលឡោះ។ គាត់បានបញ្ជាក់ប្រាប់សាសន៍យូដាថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
គាត់បានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮបន្ទូលរបស់អុលឡោះជាអម្ចាស់។
ក្រោយពីព្រឹត្ដិការណ៍នោះមក រសអុលឡោះណែនាំលោកប៉ូលឲ្យសម្រេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។
លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ដ រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។
បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំអះទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [
បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។
ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។
បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីគុណ ដែលអុលឡោះបានប្រោសប្រទានដល់ក្រុមជំអះនានា នៅស្រុកម៉ាសេដូន
មិនតែប៉ុណ្ណោះសោត ក្រុមជំអះបានជ្រើសរើសគាត់ ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលជំនូននេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ និងដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។
ដ្បិតពាក្យរបស់អ៊ីសាជាអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើអុលឡោះ បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺឲ្យនៅក្រុងមីលេត។