Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:23 - អាល់គីតាប

23 លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម‌ជំអះ​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បង​ប្អូន លោក​អេរ៉ា‌ស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​បង​ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​កៃ‌យុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម​ជំនុំ​ទាំង​មូល សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អេរ៉ា‌ស្ទុស ជា​អ្នក​កាន់​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​ពួក​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម‌ជំនុំ​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បងប្អូន លោក​អេរ៉ា‌ស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើតុស ជា​បងប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​កៃយុស ជា​អ្នក​ដែល​ទទួល​ខ្ញុំ នឹង​ពួក​ជំនុំ​ទាំង​អស់​ផង គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អេរ៉ា‌ស្ទុស ជា​មេ​ត្រួត‌ត្រា​ក្នុង​ទី​ក្រុង នឹង​អ្នក​ក្វើតុស ជា​ពួក​បង​ប្អូន គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 16:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ចាត់​សហ‌ការី​របស់​គាត់​ពីរ​នាក់ គឺ​លោក​ធីម៉ូ‌ថេ និង​លោក​អេរ៉ាស្ដុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​មុន រីឯ​គាត់ គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។


ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទី‌ក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។


អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​គាត់​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូ‌ថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។


សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​ក្តី​មេត្តា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង! អាម៉ីន!]។


ខ្ញុំ​សូម​អរ​គុណ​អុលឡោះ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីសប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។


លោក​អេរ៉ាស្ទុស ស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ​ឲ្យ​នៅ​ក្រុង​មីលេត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម