២ កូរិនថូស 8:1 - អាល់គីតាប1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីគុណ ដែលអុលឡោះបានប្រោសប្រទានដល់ក្រុមជំអះនានា នៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន សូមមើលជំពូកKhmer Christian Bible1 បងប្អូនអើយ! យើងប្រាប់អ្នករាល់គ្នាឲ្យដឹងពីព្រះគុណរបស់ព្រះជាម្ចាស់ដែលបានផ្ដល់ឲ្យក្រុមជំនុំទាំងឡាយនៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណ ដែលព្រះបានប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា សូមមើលជំពូក |
ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីក្តីមេត្តារបស់អុលឡោះប៉ុណ្ណោះ។ គុណរបស់ទ្រង់មកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺក្តីមេត្តារបស់អុលឡោះដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។