នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
កិច្ចការ 19:17 - អាល់គីតាប មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងនាមរបស់អ៊ីសាជាអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។ Khmer Christian Bible រឿងនេះបានលេចឮដល់មនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងអេភេសូរ ទាំងជនជាតិយូដា និងជនជាតិក្រេកផង ហើយពួកគេទាំងអស់គ្នាក៏មានចិត្តកោតខ្លាច ទាំងលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់នៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែបានដឹងរឿងនេះ។ គេមានចិត្តកោតខ្លាចគ្រប់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏ត្រូវបានគេលើកតម្កើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង |
នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាដៃរបស់ទ្រង់ គេយល់អំពីកិច្ចការដែលទ្រង់បានធ្វើ។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។
អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្ដិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីអុលឡោះជាអម្ចាស់ខ្លាំងណាស់។
លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
តែលោកពុំព្រមនៅទេ លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើអុលឡោះគាប់ចិត្តខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។
ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ គាត់បានជួបសិស្សខ្លះ ហើយសួរថា៖
អ្នកដែលមានអ៊ីព្លេសចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយអ៊ីព្លេសមានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន
មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងអំណាច និងធ្វើទីសំគាល់ផ្សេងៗជាច្រើន។
រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។
កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។
ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។
ដូច្នេះ នាមរបស់អ៊ីសាជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងគាត់ ដោយសារក្តីមេត្តារបស់អុលឡោះជាម្ចាស់នៃយើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដែរ។
នៅទីបំផុត បងប្អូនអើយ សូមទូរអាឲ្យយើងផង ដើម្បីឲ្យពាក្យរបស់អ៊ីសាជាអម្ចាស់ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។
ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ទ្រង់ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។