Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:12 - អាល់គីតាប

12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​អុលឡោះ‌ជាអម្ចាស់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​លោកអភិបាល​ជាតិ​រ៉ូមនោះ​ឃើញ​ហេតុ‌ការណ៍​កើតឡើង​ដូច្នេះ លោក​ក៏​ជឿ ដ្បិត​លោក​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 13:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​អ៊ីសា បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «គាត់​នេះ ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន!»។


ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។


គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ដោយ​ពោល​ថា៖ «មាន​ណាពី​ដ៏​ប្រសើរ​ឧត្ដម​ម្នាក់ បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ អុលឡោះ​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។


កង​រក្សា​ម៉ាស្ជិទ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​អ្នក​នោះ​ឡើយ»។


កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។ រីឯ​អស់​អ្នក​ដែល​អុលឡោះ​តំរូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។


បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​បាន​ឮ​សុស‌សាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។


គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​បន្ទូល​របស់​អុលឡោះ។


ប៉ុន្ដែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា គ្រូ​មន្ដ​អាគម) ចេះ​តែ​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ ហើយ​រក​មធ្យោបាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។


រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ រួម​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។


ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់»។


នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិ‌ភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​គាត់​យក​ទៅ​សាលា​កាត់​ក្ដី


គាត់​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។


មក​ពី​អុលឡោះ‌​ជាអម្ចាស់​បាន​សំដែង​អំណាច ដូច្នេះ​ហើយ​បាន​ជា​បន្ទូល​នៃ​អុលឡោះ​រីក​ចំរើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។


ប្រសិន​បើ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិ‌ភូ រក​យុត្ដិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។


អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។


នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្ម‌សិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ យ៉ាង​រាក់​ទាក់​ចំនួន​បី​ថ្ងៃ។


ប៉ុន្ដែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​និយាយ​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​រស‌អុលឡោះ។


ក្រោយ​ពី​បាន​ផ្ដល់​សក្ខី‌ភាព និង​ប្រកាស​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​នាក់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម