អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
កិច្ចការ 10:11 - អាល់គីតាប និមិត្ដឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។ ព្រះគម្ពីរខ្មែរសាកល ឃើញផ្ទៃមេឃត្រូវបានបើកចំហ ហើយមានអ្វីមួយដូចជាក្រណាត់ធំចុះមក ដោយត្រូវចងជ្រុងទាំងបួនសម្រូតដល់ដី។ Khmer Christian Bible ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឃើញផ្ទៃមេឃបើកចំហ ហើយមានអ្វីម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមកដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
អុលឡោះតាអាឡាជាម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ទ្រង់មានបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងនគរនៃអុលឡោះជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ អ៊ីសាក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលអ៊ីសាកំពុងទូរអ ស្រាប់តែផ្ទៃមេឃបើកចំហ
អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃ បើកចំហ ហើយមានពួកម៉ាឡាអ៊ីកាត់របស់អុលឡោះចុះឡើងនៅពីលើបុត្រាមនុស្ស»។
មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់អុលឡោះ ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។
«កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលទូរអាខ្ញុំលង់ស្មារតី និមិត្ដឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។
លោកនិយាយថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រាមនុស្ស ឈរនៅខាងស្ដាំអុលឡោះ»។
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ
រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
អុលឡោះចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅសូរ៉កា និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអាល់ម៉ាហ្សៀស ជាម្ចាស់តែមួយ។
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។
បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅសូរ៉កា ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។