គាត់ក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យគាត់មានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែបជាភ្នំរបស់អុលឡោះ។
កិច្ចការ 1:3 - អាល់គីតាប ក្រោយពេលរងទុក្ខលំបាករួចហើយ អ៊ីសាបានបង្ហាញខ្លួន តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា អ៊ីសារស់ពិតប្រាកដមែន។ អ៊ីសាបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងនិយាយអំពីនគររបស់អុលឡោះផង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។ Khmer Christian Bible ក្រោយពីព្រះអង្គបានរងទុក្ខវេទនារួចហើយ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកសាវកទាំងនេះ ដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកគេរយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូលអំពីនគរព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថាព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវកនោះឃើញ ដោយសារភ័ស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្ដីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ |
គាត់ក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យគាត់មានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែបជាភ្នំរបស់អុលឡោះ។
ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងដកនគរចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងនគរ។
ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។
កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះទ្វារផ្ទះនៅខ្ទាស់ជាប់អ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
ក្រោយមក អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺអ៊ីសាបង្ហាញឲ្យគេឃើញដូចតទៅ៖
តាំងពីអ៊ីសាបានរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលអ៊ីសាសំដែងខ្លួនឲ្យពួកសិស្សឃើញ។
អ៊ីសាបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយគាត់ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់អ៊ីសា នៅចំពោះមុខប្រជាជនទៀតផង។
លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្ដអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីនគររបស់អុលឡោះ និងខិតខំណែនាំពួកគេឲ្យជឿ។
គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ គាត់បានវែកញែក និងធ្វើជាបន្ទាល់អំពីនគររបស់អុលឡោះប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគីតាបហ៊ូកុំរបស់ណាពីម៉ូសា និងគីតាបណាពីមកពន្យល់បញ្ជាក់ប្រាប់គេអំពីអ៊ីសា។
គាត់បានប្រកាសនគររបស់អុលឡោះ និងបង្រៀនគេអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។
កាលគេជឿដំណឹងល្អអំពីនគររបស់អុលឡោះ និងអំពីនាមអ៊ីសាអាល់ម៉ាហ្សៀស ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។
ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។
«បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះអុលឡោះតាអាឡា។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យអុលឡោះខឹង។
នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។
អុលឡោះបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងនគរនៃបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
គឺយើងបានទូន្មាន និងលើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមអុលឡោះ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងនគរ និងសិរីរុងរឿងរបស់ទ្រង់។
បន្ទូលរបស់អុលឡោះដែលផ្ដល់ជីវិត នៅកាលពីដើមដំបូងបង្អស់ យើងបានឮបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់