Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:12 - អាល់គីតាប

12 កាល​គេ​ជឿ​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ និង​អំពី​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្ដែ ពេល​គេ​បាន​ជឿ​តាម​លោក​ភីលីព ដែលបាន​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះរាជ្យ​របស់​ព្រះ និង​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស​ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​គេ​ជឿ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី

សូមមើលជំពូក ចម្លង




កិច្ចការ 8:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​នាម​អុលឡោះ​ជា​បិតា​អ៊ីសា​ជា​បុត្រា និង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


អ៊ីសា​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​របស់​អុលឡោះ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​នគរ​របស់​អុលឡោះ»។


ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ អ៊ីសា​បាន​បង្ហាញ​ខ្លួន តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា អ៊ីសា​រស់​ពិត​ប្រាកដ​មែន។ អ៊ីសា​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​និយាយ​អំពី​នគរ​របស់​អុលឡោះ​ផង។


ក៏​ប៉ុន្ដែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ស្ដី​អំពី​អ៊ីសា‌ជាអម្ចាស់ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។


រីឯ​លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​គាត់​វិញ ក៏​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក​ផង។


ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់។


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​គាត់ ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស។


ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ដ​គំនិត​មក​រក​អុលឡោះ និង​មាន​ជំនឿ​លើ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ផង។


ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា​ទាំង​ប្រកាស​ដំណឹង‌ល្អ អំពី​នគរ​របស់​អុលឡោះ ប៉ុន្ដែ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។


គាត់​បាន​ប្រកាស​នគរ​របស់​អុលឡោះ និង​បង្រៀន​គេ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​ដោយ​ចិត្ដ​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រា‌រាំង​លោក​ឡើយ។


បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។


ពួក​សិស្ស​ដែល​បែក​ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​អុលឡោះ។


ដ្បិត​បើ​ចិត្ដ​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ


ក៏​ប៉ុន្ដែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ស្ដ្រី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ដ្រី​ជា​ចាំ​បាច់​ដែរ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


នេះ​ជា​និមិត្ដ​រូប​នៃ​ពិធី​ជ្រមុជ​ទឹក​ដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ប្រគល់​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​រស់​ឡើង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម