Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:8 - អាល់គីតាប

8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ដ​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​នគរ​របស់​អុលឡោះ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ

សូមមើលជំពូក ចម្លង




កិច្ចការ 19:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ អ៊ីសា​បាន​បង្ហាញ​ខ្លួន តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា អ៊ីសា​រស់​ពិត​ប្រាកដ​មែន។ អ៊ីសា​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​និយាយ​អំពី​នគរ​របស់​អុលឡោះ​ផង។


រីឯ​លោក​ប៉ូល និង​មិត្ដ‌ភក្ដិ​របស់​លោក បាន​បន្ដ​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់ទី‌យ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា។ នៅ​ថ្ងៃ​ជំអាត់​អ្នក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។


លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ដ​អង់​អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​បន្ទូល​របស់​អុលឡោះ​ដល់​បង​ប្អូន។ ប៉ុន្ដែ ដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​បន្ទូល​នេះ ហើយ​ដោយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ


នៅ​ក្រុង​អ៊ីកូ‌នាម ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។


គាត់​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​រៀង​រាល់​ថ្ងៃ គាត់​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​គាត់​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។


លុះ​មក​ដល់​ក្រុង​អេភេ‌សូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។


គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ ដោយ​ចិត្ដ​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​អុលឡោះ​ថែម​ទៀត។


រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។


គាត់​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។


អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។


ប៉ុន្ដែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ គាត់​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស


ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង​ប្អូន​គ្រប់ៗ​គ្នា​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។


បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បង​ប្អូន​អំពី​ការ​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់‌តឿន​បង​ប្អូន ឲ្យ​តយុទ្ធ​ការ‌ពារ​ជំនឿ ដែល​អុលឡោះ​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ម្ដង​ជា​សូរេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម