ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
កាឡាទី 4:7 - អាល់គីតាប ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ទ្រង់វិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលអុលឡោះប្រទានឲ្យនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាមិនមែនជាទាសករទៀតទេ គឺជាកូនវិញ; ហើយប្រសិនបើអ្នករាល់គ្នាជាកូន នោះអ្នករាល់គ្នាជាអ្នកទទួលមរតកដោយសារតែព្រះដែរ។ Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ |
ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
ក្រៅពីអុលឡោះតាអាឡា ខ្ញុំគ្មានចំណែកមត៌កអ្វីទេ ទ្រង់ប្រទានអ្វីៗទាំងអស់ ដែលខ្ញុំត្រូវការ អនាគតរបស់ខ្ញុំស្ថិតនៅលើទ្រង់។
រូបកាយ និងចិត្តគំនិត របស់ខ្ញុំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ទ្រង់នៅតែជាបង្អែក និងជាម្ចាស់ជីវិតខ្ញុំ រហូតតទៅ។
រីឯអុលឡោះជាម្ចាស់របស់យ៉ាកកូបវិញមិនដូច្នោះទេ ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើទ្រង់។
«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើអុលឡោះផង ហើយគោរពបម្រើទ្រព្យសម្បត្តិ ទុកជាម្ចាស់ផងបានឡើយ»។
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។