យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
កាឡាទី 4:6 - អាល់គីតាប បងប្អូនពិតជាបុត្ររបស់អុលឡោះមែន ព្រោះទ្រង់បានចាត់រសនៃបុត្រារបស់ទ្រង់ ឲ្យមកសណ្ឋិតក្នុងចិត្ដយើង គឺរសអុលឡោះនេះហើយ ដែលបន្លឺសំឡេងឡើងថា «អ័ប្បា! ឱអុលឡោះជាបិតា!»។ ព្រះគម្ពីរខ្មែរសាកល ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គដែលស្រែកថា: “អ័ប្បា! ព្រះបិតាអើយ!” ឲ្យមកក្នុងចិត្តរបស់អ្នករាល់គ្នា។ Khmer Christian Bible ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា ! ឱព្រះបិតា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ |
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱបិតាអើយ ទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីខ្ញុំនៅក្មេងម៉្លេះ!
អ៊ីសាទូរអាថា៖ «អ័ប្បាឱអុលឡោះជាបិតាអើយ! ទ្រង់អាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងទ្រង់វិញ»។
សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើអុលឡោះជាបិតាដែលនៅសូរ៉ក តើទ្រង់នឹងប្រទានរសអុលឡោះដ៏បិរសុទ្ធ ឲ្យអស់អ្នកដែលសូមពីទ្រង់យ៉ាងណាទៅទៀត»។
អ៊ីសាមានប្រសាសន៍ទៅពួកគេថា៖ «ពេលអ្នករាល់គ្នាទូរអា ត្រូវពោលថាៈ ឱអុលឡោះជាបិតាអើយ សូមសំដែងនាមដ៏វិសុទ្ធ របស់ទ្រង់ ឲ្យមនុស្សលោកស្គាល់ សូមឲ្យនគទ្រង់បានមកដល់។
ខ្ញុំនឹងសូមអង្វរអុលឡោះជាបិតា ហើយទ្រង់នឹងប្រទានម្ចាស់ដ៏ជួយការពារ មួយនាក់ទៀត ឲ្យនៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ
រីឯម្ចាស់ដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីអុលឡោះជាបិតាឲ្យមករកអ្នករាល់គ្នា គឺជារសអុលឡោះដែលសំដែងសេចក្ដីពិតចេញពីអុលឡោះមក។ កាលណារសអុលឡោះមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ
ប៉ុន្ដែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ម្ចាស់ដ៏ជួយការពារមិនមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់រសអុលឡោះឲ្យមករកអ្នករាល់គ្នា។
គាត់ដែលអុលឡោះចាត់ឲ្យមក ថ្លែងបន្ទូលរបស់អុលឡោះ ព្រោះអុលឡោះប្រទានរសអុលឡោះមកគាត់យ៉ាងបរិបូណ៌។
អ៊ីសាមានប្រសាសន៍ដូច្នេះសំដៅទៅលើរសអុលឡោះ ដែលអស់អ្នកជឿលើគាត់នឹងត្រូវទទួល ដ្បិតពេលនោះ អុលឡោះពុំទាន់បានប្រទានរសអុលឡោះមកទេ ពីព្រោះអ៊ីសាពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។
ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ រសរបស់អ៊ីសាពុំអនុញ្ញាតឲ្យទៅទេ។
សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្ដឡើយ ព្រោះអុលឡោះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងចិត្ដយើង ដោយប្រទានរសអុលឡោះដ៏វិសុទ្ធមកយើង។
ចំពោះបងប្អូន ដោយរសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងរសអុលឡោះ។ អ្នកណាគ្មានរសរបស់អាល់ម៉ាហ្សៀស អ្នកនោះមិនមែនជាកូនចៅរបស់អុលឡោះទេ។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
ហើយអុលឡោះក៏បានដៅសញ្ញាសំគាល់របស់ទ្រង់លើយើង និងប្រទានរសអុលឡោះមកបញ្ចាំចិត្ដយើងផងដែរ។
ដ្បិតអ៊ីសាជាអម្ចាស់ជារសអុលឡោះ នៅទីណាមានរសរបស់អ៊ីសាជាអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។
ដោយរួមក្នុងអាល់ម៉ាហ្សៀស បងប្អូនបានស្ដាប់បន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអាល់ម៉ាហ្សៀសបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីរសអុលឡោះដ៏វិសុទ្ធ តាមបន្ទូលសន្យានៃអុលឡោះដែរ។
ដោយសារអាល់ម៉ាហ្សៀសនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកអុលឡោះជាបិតា ដោយរួមក្នុងរសអុលឡោះតែមួយ។
កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។
ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។
ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរអុលឡោះឲ្យខ្ញុំ ហើយដោយរសរបស់អ៊ីសាអាល់ម៉ាហ្សៀសជួយខ្ញុំដែរ។
ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។
រសរបស់អាល់ម៉ាហ្សៀសដែលនៅក្នុងណាពីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់អាល់ម៉ាហ្សៀស និងអំពីសិរីរុងរឿងដែលគាត់នឹងទទួលតាមក្រោយ។ ពួកណាពីក៏បានរិះគិតចង់ដឹងថា តើព្រឹត្ដិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។
រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿបរិសុទ្ធបំផុតរបស់បងប្អូន ចូរទូរអាតាមរសអុលឡោះដ៏វិសុទ្ធ។
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។