Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:7 - អាល់គីតាប

7 ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ទ្រង់​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​អុលឡោះ​ប្រទាន​ឲ្យ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ អ្នករាល់គ្នា​មិនមែន​ជា​ទាសករ​ទៀតទេ គឺ​ជា​កូន​វិញ​; ហើយ​ប្រសិនបើ​អ្នក​រាល់គ្នា​ជា​កូន នោះ​អ្នករាល់គ្នា​ជា​អ្នកទទួលមរតក​ដោយសារតែ​ព្រះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្តែ​ជា​កូន​វិញ​ ហើយ​បើ​អ្នក​រាល់គ្នា​ជា​កូន​ អ្នក​រាល់គ្នា​ក៏​ជា​អ្នក​ស្នង​មរតក​ដោយសារ​ព្រះជាម្ចាស់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បម្រើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន នោះ​គឺ​ជាអ្នក​ទទួល​មត៌ក ដោយ​សារ​ព្រះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះអង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ

សូមមើលជំពូក ចម្លង




កាឡាទី 4:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អ៊ីប្រាំ​និមិត្ត​ឃើញអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ៊ីប្រាំ​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។


រូប​កាយ និង​ចិត្ត​គំនិត របស់​ខ្ញុំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ទ្រង់​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ខ្ញុំ រហូត​ត​ទៅ។


រីឯ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​វិញ​មិន​ដូច្នោះ​ទេ ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពីអុលឡោះ‌តាអាឡា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់។


«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​អុលឡោះ​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ម្ចាស់​ផង​បាន​ឡើយ»។


ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


ប្រសិន​បើ​បង​ប្អូន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ដែរ។


ហេតុ​នេះ បង​ប្អូន​អើយ​យើង​មិន​មែន​ជា​កូន​របស់​ស្ដ្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ដ្រី​អ្នក​ជា។


អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម