ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
១ សាំយូអែល 29:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័គីសមានរាជឱង្ការតបទៅដាវីឌថា៖ «យើងដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះយើង ប្រៀបដូចជាទេវតារបស់ព្រះ ប៉ុន្តែ ពួកមេដឹកនាំភីលីស្ទីនបានសម្រេចថា "អ្នកមិនត្រូវឡើងទៅទីចម្បាំងជាមួយយើងឡើយ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ អាល់គីតាប ស្តេចអគីសនិយាយមកកាន់ទតថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោកដូចពេញចិត្តនឹងម៉ាឡាអ៊ីកាត់របស់អុលឡោះ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ |
ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
លោកធ្វើដូច្នេះ ដើម្បីសម្រួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតទ្រង់មានប្រាជ្ញាដូចទេវតារបស់ព្រះជាម្ចាស់ដែរ»។
តែអ្នកបម្រើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំ ថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវតា*របស់ព្រះជាម្ចាស់ ដូច្នេះ សូមព្រះករុណាសម្រេចតាមព្រះហឫទ័យចុះ។
ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្តយេស៊ូដែរ។
ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។