Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ លោក និង​ទាហាន​របស់​ស្ដេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហេតុ​នេះ ចូរ​អ្នក ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អ្នក​ដែល​មក​ជា‌មួយ ក្រោក​ពី​ព្រលឹម [ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​យើង​បានតម្រូវ​ទុក​ឲ្យ​អ្នក។ ឯ​ដំណឹង​អាក្រក់ សូម​កុំ​អំពល់អ្វី​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង​ហើយ] ។ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ហើយ​ចេញ​ដំណើរ​ទៅ នៅ​ពេលថ្ងៃរះ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហេតុ​នោះ​ចូរ​ឲ្យ​អ្នក​ក្រោក​ឡើង​ពី​ព្រលឹម ព្រម​ទាំង​ពួក​បំរើ​របស់​ចៅហ្វាយ​អ្នក​ដែល​មក​ជា​មួយ​គ្នា លុះ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង​ដូច្នេះ ហើយ​មាន​ពន្លឺ​ល្មម នោះ​សូម​ចេញ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ លោក និង​ទាហាន​របស់​ស្តេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ថ្ងៃ​រះ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់» ។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ» ។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។


រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។


គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​បងប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បងប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បងប្អូន​ចេញ​រួច និង​ឲ្យ​បងប្អូន​អាច​ទ្រាំ‌ទ្រ​បាន។


យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក


ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម