១ សាំយូអែល 29:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះបាទអ័គីសមានរាជឱង្ការតបទៅដាវីឌថា៖ «យើងដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះយើង ប្រៀបដូចជាទេវតារបស់ព្រះ ប៉ុន្តែ ពួកមេដឹកនាំភីលីស្ទីនបានសម្រេចថា "អ្នកមិនត្រូវឡើងទៅទីចម្បាំងជាមួយយើងឡើយ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ សូមមើលជំពូកអាល់គីតាប9 ស្តេចអគីសនិយាយមកកាន់ទតថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោកដូចពេញចិត្តនឹងម៉ាឡាអ៊ីកាត់របស់អុលឡោះ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ សូមមើលជំពូក |
តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ?