Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះ‌ករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 យ៉ូអាប់​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា​ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លោក​ធ្វើ​ដូច្នេះ ដើម្បី​សំរួល​សភាព​ការណ៍។ ប៉ុន្តែ ស្តេច​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ស្តេច​មាន​ប្រាជ្ញា​ដូច​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។


ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះ‌ករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ករុណា​ស្គាល់​ល្អ ស្គាល់​អាក្រក់។ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​គង់​ជា​មួយ​ព្រះ‌ករុណា!»។


ប្រសិន​បើ​ខ្ញុំ​ប្របាទ​ធ្វើ​គុត​បុត្រ​របស់​ស្ដេច នោះ​ខ្ញុំ​ប្របាទ​ពុំ​អាច​លាក់​រឿង​នេះ​មិន​ឲ្យ​ស្ដេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការ‌ពារ​ខ្ញុំ​ប្របាទ​ដែរ»។


តែ​អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​ទៅ​ទូល​មួល​បង្កាច់​ពី​ទូលបង្គំ ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់។ ព្រះ‌ករុណា​ជា​អម្ចាស់​ប្រៀប​ដូច​ជា​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដូច្នេះ សូម​ព្រះ‌ករុណា​សម្រេច​តាម​ព្រះ‌ហឫទ័យ​ចុះ។


ទោះ​បី​ព្រះ‌ករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ព្រះ‌បាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះ‌ករុណា​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ‌ករុណា​ទៀត​ឡើយ»។


ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។


បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើច‌បញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​អន្តរាយ។


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម