១ សាំយូអែល 29:9 - អាល់គីតាប9 ស្តេចអគីសនិយាយមកកាន់ទតថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោកដូចពេញចិត្តនឹងម៉ាឡាអ៊ីកាត់របស់អុលឡោះ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះបាទអ័គីសមានរាជឱង្ការតបទៅដាវីឌថា៖ «យើងដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះយើង ប្រៀបដូចជាទេវតារបស់ព្រះ ប៉ុន្តែ ពួកមេដឹកនាំភីលីស្ទីនបានសម្រេចថា "អ្នកមិនត្រូវឡើងទៅទីចម្បាំងជាមួយយើងឡើយ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ សូមមើលជំពូក |
ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងស្តេចអគីស ហើយជម្រាបថា៖ «សូមស្តេចដេញជននេះ ឲ្យវិលត្រឡប់ទៅក្រុងដែលស្តេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។