Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អ័គីស​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ខ្ញុំ ប្រៀប​ដូច​ជា​ទេវតា​នៃ​ព្រះ​ផង ប៉ុន្តែពួក​មេ​ភីលីស្ទីន​គេ​បាន​សំរេច​ថា មិន​ត្រូវ​ឲ្យ​អ្នក​ឡើង​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ទៅ​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​យើង ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​ភីលី‌ស្ទីន​បាន​សម្រេច​ថា "អ្នក​មិន​ត្រូវ​ឡើង​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​អគីស​និយាយ​មក​កាន់​ទត​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក​ដូច​ពេញ​ចិត្ត​នឹង​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។


យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។


តែ​វា​បាន​ទូល​បង្កាច់​ទូលបង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫទ័យ​ចុះ


ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង


តែ​ពួក​មេ​ភីលីស្ទីន​គេ​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​ត្រឡប់​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​នៅ​នោះ កុំ​ឲ្យ​ចុះ​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង នោះ​វា​ត្រឡប់​ជា​ទាស់​នឹង​យើង​វិញ ដ្បិត​វា​នឹង​បាន​ជា​មេត្រី​នឹង​ចៅហ្វាយ​វា​យ៉ាង​ណា​បាន បើ​មិន​មែន​ដោយ‌សារ​យក​ក្បាល​នៃ​មនុស្ស​ទាំង​នេះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម