ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ខាង​ស្ដាំ​ដៃ​លោក​ហេ‌ម៉ាន​មាន​លោក​អេសាភ ជា​សហការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្អូន​ប្រុស​របស់​គាត់ ឈរ​នៅ​ខាង​ស្តាំ ឈ្មោះ​អេសាភ ដែល​ជា​កូន​បេរេគា បេរេគា​ជា​កូន​សាំម៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាន​អេសាភ ជា​ប្អូន​ឈរ​នៅ​ខាង​ស្តាំ គឺ​អេសាភ ជា​កូន​បេរេគា ដែល​បេរេគា ជា​កូន​សាំម៉ា

សូមមើលជំពូក

អាល់គីតាប

នៅ​ខាង​ស្តាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ​ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

សូមមើលជំពូក



១ របា‌ក្សត្រ 6:39
33 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បងប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។


ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:


កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ លោក​យ៉ូសែប លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ស្ដេច។


ពួក​ឆ្មាំ​ទ្វារ​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេ‌លេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។


លោក​កូរេ​ជា​កូន​របស់​លោក​យីត‌សារ លោក​យីត‌សារ​ជា​កូន​របស់​លោក​កេ‌ហាត់ លោក​កេ‌ហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។


លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេ‌យ៉ា លោក​បាសេ‌យ៉ា​ជា​កូន​របស់​លោក​ម៉ាល‌គា


ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។


ក្នុង​អំបូរ​អេលី‌សាផាន​មាន​លោក​ស៊ីមរី និង​លោក​យី‌អែល។ ក្នុង​អំបូរ​អេ‌សាភ​មាន​លោក​សាកា‌រី និង​លោក​ម៉ាថា‌នា។


បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ តាម​ទំនុក​ដែល​ព្រះ‌បាទ​ដាវីឌ និង​លោក​អេ‌សាភ ជា​គ្រូ​ទាយ បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លុប រួច​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ។


ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀបចំ​អាហារ​ជូន​ពួក​គេ។


រីឯ​ពួក​លេវី ជា​អ្នក​ចម្រៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បងប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ​រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។


ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន​១២៨​នាក់


នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ គេ​សុំ​ឲ្យ​អស់​លោក​បូជា‌ចារ្យ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្គាប់​ទុក។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចម្រៀង​សរសើរ​តម្កើង សម្រាប់​ពេល​អធិស្ឋាន លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។


ពួក​បូជា‌ចារ្យ​ដែល​កាន់​ត្រែ លោក​សាកា‌រី ជា​កូន​របស់​លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ


កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចម្រៀង​ដឹក​នាំ​ក្រុម​ចម្រៀង ច្រៀង​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។


ក្រុម​ចម្រៀង ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន ១៤៨​នាក់។


ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។


ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ ?


ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ! យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ស្ញប់‌ស្ញែង​របស់​ព្រះអង្គ!


នៅ​ស្រុក​យូដា គេ​ស្គាល់​ព្រះ‌ជាម្ចាស់​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌នាម​របស់​ព្រះអង្គ​ល្បី‌ល្បាញ​ណាស់!


ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​អង្វរ​ព្រះអង្គ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។


ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។


ឱ​ព្រះ‌ជាម្ចាស់​អើយ ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន ទឹក​ដី​របស់​ព្រះអង្គ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។


ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ


ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ របស់​លោក​យ៉ាកុប!


ព្រះ‌ជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ ។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​សម្ងំ​ស្ងៀម​ឡើយ! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កម្រើក​ដូច្នេះ!


គេ​បាន​ចាប់​ឆ្នោត​សម្រាប់​អំបូរ​នានា​នៃ​កូន​ចៅ​កេហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ កូន​ចៅ​របស់​បូជា‌ចារ្យ​អើរ៉ុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ