Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ប្អូន​ប្រុស​របស់​គាត់ ឈរ​នៅ​ខាង​ស្តាំ ឈ្មោះ​អេសាភ ដែល​ជា​កូន​បេរេគា បេរេគា​ជា​កូន​សាំម៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 នៅ​ខាង​ស្ដាំ​ដៃ​លោក​ហេ‌ម៉ាន​មាន​លោក​អេសាភ ជា​សហការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ហើយ​មាន​អេសាភ ជា​ប្អូន​ឈរ​នៅ​ខាង​ស្តាំ គឺ​អេសាភ ជា​កូន​បេរេគា ដែល​បេរេគា ជា​កូន​សាំម៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

39 នៅ​ខាង​ស្តាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ​ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:39
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖


ព្រះបាទ​ដាវីឌ និង​ពួក​មេទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន និង​យេឌូ‌ថិន​ខ្លះ ចេញ​ទុក​សម្រាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ និង​ឈិង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច​ត​ទៅ៖


គឺ​ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាគើរ យ៉ូសែប នេថា‌នា និង​អ័សា‌រេឡា សុទ្ធ​តែ​ជា​កូន​អេសាភ ក៏​នៅ​ក្នុង​បង្គាប់​អេសាភ​ដែរ គឺ​ជា​អ្នក​ដែល​ពោល​តាម​បង្គាប់​ស្តេច។


ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ គឺ​ក្នុង​ពួក​កូន​ចៅ​កូរេ មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ


កូរេ​ជា​កូន​យីតសារ យីតសារ​ជា​កូន​កេហាត់ កេហាត់​ជា​កូន​លេវី លេវី​ជា​កូន​អ៊ីស្រា‌អែល។


សាំម៉ា​ជា​កូន​មីកែល មីកែល​ជា​កូន​ប្អាសេ‌យ៉ា ប្អាសេយ៉ា​ជា​កូន​ម៉ាលគា


គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក


ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី និង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាកា‌រី និង​ម៉ាថានា


មួយ​ទៀត ព្រះ‌បាទ​ហេ‌សេ‌គា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ព្រះ‌បាទ​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល​ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ​បង្គំ។


ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូ‌ថិន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង‌ប្អូន​គេ​រៀបចំ​ឲ្យ។


ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។


ពួក​ចម្រៀង ជា​កូន​ចៅ​អេសាភ មាន ១២៨ នាក់


នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។


ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​អេសាភ ដែល​ជា​មេដឹក​នាំ​ក្នុង​ការ​អរ​ព្រះ​គុណ និង​ការ​អធិស្ឋាន និង​បាក‌ប៊ូគា ជា​មេ​ដឹក​នាំ​រង​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូ‌ថិន។


អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។


ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ មាន​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ា‌យ៉ា សេម៉ា‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មី‌កាយ៉ា មី‌កាយ៉ាជា​កូន​សាគើរ សាគើរជា​កូន​អេសាភ


ដ្បិត​កាល​ពី​ដើម ក្នុង​គ្រា​ព្រះ‌បាទ​ដាវីឌ និង​អេសាភ មាន​មេ​លើ​ពួក​ចម្រៀង មាន​ចម្រៀង​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ។


ឯ​ពួក​ចម្រៀងគឺ កូន​ចៅ​អសាភមាន ១៤៨ នាក់។


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។


ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែង ទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?


ឱ​ព្រះ​អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យើង​ខ្ញុំ​អរ​ព្រះ‌គុណ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅស្រុក​អ៊ីស្រា‌អែល។


ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះយ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។


ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ!


ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។


ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក


ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែក​ហ៊ោដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប!


ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖


ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ!


គេ​ចាប់​ឆ្នោត​ត្រូវ​ចំ​លើ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​កេហាត់។ ដូច្នេះ ពួក​លេ​វី​ដែល​ជា​កូន​ចៅរបស់​សង្ឃ​អើរ៉ុន ចាប់​ឆ្នោត​បាន​ក្រុង​ចំនួនដប់​បី ពី​កុល‌សម្ព័ន្ធ​យូដា ស៊ីម្មាន និង​បេនយ៉ាមីន។


ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា និង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន គេ​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម