Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:46 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចម្រៀង​ដឹក​នាំ​ក្រុម​ចម្រៀង ច្រៀង​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ដ្បិត​កាល​ពី​ដើម ក្នុង​គ្រា​ព្រះ‌បាទ​ដាវីឌ និង​អេសាភ មាន​មេ​លើ​ពួក​ចម្រៀង មាន​ចម្រៀង​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ នឹង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចំរៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ​ដំកើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ស្តេច​ទត និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចំរៀង​ដឹក​នាំ​ក្រុម​ចំរៀង ច្រៀង​សរសើរ​តម្កើង និង​អរ​គុណ​អុលឡោះ។

សូមមើលជំពូក ចម្លង




នេហេមា 12:46
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។


បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ តាម​ទំនុក​ដែល​ព្រះ‌បាទ​ដាវីឌ និង​លោក​អេ‌សាភ ជា​គ្រូ​ទាយ បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លុប រួច​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចម្រៀង​សរសើរ​តម្កើង សម្រាប់​ពេល​អធិស្ឋាន លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់ មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?


ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​សម្ងំ​ស្ងៀម​ឡើយ! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កម្រើក​ដូច្នេះ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម