ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ
អេសាយ 51:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ ព្រះគម្ពីរខ្មែរសាកល កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។ អាល់គីតាប កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។ |
ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ ដែលសង្គ្រោះ និងលោះអ្នក យើងជាព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធានុភាព។
ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី!
ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ!
មើល ព្រះអម្ចាស់កំពុងតែយាងមក ព្រះអង្គយាងមកក្នុងភ្លើង រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមព្រះបន្ទូលដែលព្រះអង្គ ព្រមានទុកជាមុន។
គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន ពេលគេឃ្លាន គេក្ដៅក្រហាយ ហើយប្រទេចផ្ដាសាស្ដេច និងព្រះរបស់ខ្លួន គេងើយមើលទៅលើ
រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។
ព្រះអម្ចាស់បានកម្ចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ព្រះអង្គចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ ព្រះអម្ចាស់បានកម្ទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។
ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។
ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ ដោយឥតលាក់លៀមអ្វីឡើយ ចូរលើកដៃអង្វរព្រះអង្គ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត ព្រះអង្គបានជះព្រះពិរោធ ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រឹះ។
ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់ គឺមានតម្លៃដូចមាស។ ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
គេប្រើឲ្យពួកយុវជនលីត្បាល់កិន គេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់ រហូតដល់ជំពប់ជើងដួល។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងធ្លាក់ក្នុងអន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
ក្នុងពេលយើងធ្វើយញ្ញបូជា សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។
ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។